សម្តេចតេជោ ជួបនិស្សិតកម្ពុជាជាង ២០០ នាក់ ដែលកំពុងសិក្សានៅប្រទេសចិន

… បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយនាយកសាជីវកម្មអភិវឌ្ឍន៍កួហុងរួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន ២២៩ នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងខិតខំយកចិត្តទុកដាក់សិក្សានៅប្រទេសចិន ហើយបានឆ្លៀតយកពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតអោយខិតខំសិក្សា គោរពច្បាប់ប្រទេស។ កាលពីមុនកម្ពុជាមិនសូវសំបូរធនធានមនុស្សទេ គឺរាល់ពេលដែលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស គឺសម្តេចតែងតែស្នើសុំអាហារូបករណ៍ដើម្បីផ្តល់ជូននិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តី ឬច្រើនក្តី គឺដើម្បីយកចំណេះដឹងកសាង និងអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសន៍អំពីនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញកាលពី ២០ ឆ្នាំមុន ដែលបាននាំមកនូវសុខសន្តិភាព។ មានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍប្រទេសជាតិបាន។ ថ្ងៃនេះទើបតែមានរយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកក្រៅប្រទេសជាលើកដំបូង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ជូនក្មួយៗនិស្សិតទាំងអស់អោយបានដឹងផងដែរថា សម្តេចបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន ១១ លើក … Continue reading សម្តេចតេជោ ជួបនិស្សិតកម្ពុជាជាង ២០០ នាក់ ដែលកំពុងសិក្សានៅប្រទេសចិន